លោកបណ្ឌិត ហ៊ុយ រ៉េកុល
ក្នុងនាមមជ្ឈមណ្ឌលជាតិ ខ្ញុំសូមគោរពសំដែងនូវកតញ្ញុតាដ៏ខ្ពង់ខ្ពស់ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែផ្តល់ការណែនាំ លើកទឹកចិត្ត និងចង្អុលបង្ហាញជាប្រចាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសក្កសិទ្ធភាព តាមរយៈអភិក្រម៣ពេញ «ពេញសមត្ថភាពការងារ ពេញម៉ោងការងារ និងពេញទទួលខុសត្រូវក្នុងការបំពេញការងារ»។ ម.គ.ច សូមសម្តែងនូវការគោរពថ្លែងអំណរគុណ និងគោរពឱ្យតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ សុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ ជំងឺគ្រុនចាញ់ ព្រមទាំងមន្ទីរ អង្គភាព គ្រឹះស្ថានពាក់ព័ន្ធនានា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តទាំងអស់ ដែលបានចូលរួម សហប្រតិបត្តិការ និងសហការការងារ ជាមួយមជ្ឈមណ្ឌលជាតិ ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈនេះ។ ម.គ.ច សង្ឃឹម និងជឿជាក់យ៉ាងម៉ុតមាំថា យើងទាំងអស់គា្ននឹង បន្តរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗទៀត ដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់ គ្មានជំងឺស៊ីស្តូសូមីញ៉ាស៊ីស និងគ្មានជំងឺឆ្លង ដទៃទៀតនាអនាគតដ៏ខ្លីនេះ៕
ជំងឺគ្រុនឈាម គ្មានថ្នាំព្យាបាលនោះទេ រួមទាំងថ្នាំបុរាណផងដែរ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់ដែលមានការសង្ស័យថាកើតជំងឺគ្រុនឈាមនោះ សូមប្រញាប់ទៅមន្ទីរព...
អានបន្ថែម →
កត្តាប្រឈមនៃជំងឺគ្រុនឈាមធ្ងន់1. ស្ត្រីមានផ្ទៃពោះ2. ទារក និងកុមារតូច3. មនុស្សចាស់4. អ្នកមានជំងឺប្រចាំកាយ (ជំងឺទឹកនោមផ្អែម បេះដូង តម្រងនោម ឬថ្លើម)5. អ្ន...
អានបន្ថែម →
ការពារខ្លួនអ្នកពីជំងឺគ្រុនឈាម សូមចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមទាំងអស់គ្នា!គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម១. សូមលុបបំបាត់ជម្រកមូសខ្លា៖ សម្អាតជុំវិញផ្...
អានបន្ថែម →
ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេ...
អានបន្ថែម →
ស្ថានភាពជំងឺគ្រុនចាញ់រយៈពេល៦ខែ ឆ្នាំ២០២៦
អានបន្ថែម →
សេចក្តីណែរនាំស្តីពីការអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម
អានបន្ថែម →