កិច្ចប្រជុំថ្នាក់ដឹកនាំ ប្រធាន អនុប្រធានការិយាល័យ និងប្រធានផ្នែក

Posted on October 16, 2026 | ព័ត៌មាន CNM
កិច្ចប្រជុំថ្នាក់ដឹកនាំ ប្រធាន អនុប្រធានការិយាល័យ និងប្រធានផ្នែក

ព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ តុលា ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់ដឹកនាំ ប្រធាន អនុប្រធានការិយាល័យ និងប្រធានផ្នែក របស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល (ម.គ.ច)ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកបណ្ឌិតប្រធាន(ម.គ.ច) មុនកិច្ចចាប់ផ្តើមអង្គប្រជុំ បុគ្គលិក មន្រ្តីរាជការទាំងអស់ នៃ(ម.គ.ច) ក៏មានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដោយច្រៀងផ្ទាល់មាត់នូវបទនគររាជ និងគោរពវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពដែលបានពលីពីសំណាក់សត្រូវឈ្លានពានផងដែរ។

 

គោលបំណងកិច្ចប្រជុំ៖

១. បច្ចុប្បន្នភាពការងារកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់

២. បច្ចុប្បន្នភាពការងារកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម

៣. ការរៀបចំចងក្រងសៀវភៅរបាយការណ៍ប្រចាំឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧

៤. ការត្រៀមរៀបចំសន្និបាត ម.គ.ច.ប្រចាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧

៥. បញ្ហាផ្សេងៗ បូកសរុបការប្រជុំ និងបិទអង្គប្រជុំ៕

អត្ថបទពាក់ព័ន្ធ