ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។
⚠️ សូមស្ត្រីមានផ្ទៃពោះទាំងអស់ប្រញ៉ាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតអ្នកបំផុត
ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម
-ក្តៅខ្លួនខ្លាំង (លើសពី ៣៨°C)
-ឈឺក្បាល
-ឈឺសាច់ដុំ
-ឡើងកន្ទួលក្រហមលើស្បែក
-ក្អួតចង្អោរ