header bk
Malaria Day 2023

ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “ នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែឆ្នៃ និងអនុវត្ត”
                                               ត្រូវបានរៀបចំឡើង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
​​​​​​​​​​​​                                                       ______________________________

 

ព្រឹកថ្ងៃអង្គារ ០៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលជាតិប្រយុទ្ធ

នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានរៀបចំទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “ នេះជាពេល

ដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែឆ្នៃ និងអនុវត្ត” ដែលពិធីនេះបានប្រារព្ធធ្វើនៅ បរិវេណវិទ្យាល័យតេជោសៀមប៉ាង

ស្ថិតនៅក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

កម្មវិធីនេះក៏មានការអញ្ជើញជាគណអធិបតី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី

ក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ,

ក្រសួងការពារជាតិ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកិច្ចការនារី,

ក្រសួងទេសចរណ៏, ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ ជាពិសេសមានការចូលរួមយ៉ាង

ច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌល

សុខភាព ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញសាលាខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់ ប្រភេទ មន្ដ្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន សរុបប្រមាណ ៨០០នាក់ លើសពីនេះ ក៏មានការអញ្ជើញចូលរួមពី អស់លោក លោកស្រី

តំណាងដៃគូអភិវឌ្ឍម្ចាស់ ជំនួយ ដៃគូរអនុវត្ត និងសហប្រតិបត្តិការជាតិ អន្តរជាតិ នានាមានដូចជា៖ អង្គការសុខភាព ពិភពលោក

WHO, UNOPS, UNFPA, USAID/PMI, PSM/USAID, CMEP, PHB/PSI, HSD, CRS, MC, CHAI.DKSH Cambodia៕

      

 

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter