ព្រឹកថ្ងៃ ចន្ទ ០១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា
ខេត្តព្រះសីហនុ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្រ្ត និងបាណកសាស្រ្ត បានរៀបចំអង្គសន្និបាត
បូកសរុបការងារឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅ កម្ពុជាគ្មានជំងឺគ្រុនចាញ់
“ ការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ ”
ក្នុងពិធីបើកអង្គសន្និបាតនេះ មានការ អញ្ជើញចូលរួមជាគណអធិបតី ពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងពាក់ព័ន្ធ
អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ទទួលបន្ទុកជាប្រធានក្រុមការងារពិសេសលុប បំបាត់ជំងឺ
គ្រុនចាញ់ ថ្នាក់ខេត្ត ទីប្រឹក្សា និងជាប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ម្ចាស់ជំនួយ
ដៃ គូអនុវត្ត និងសហប្រតិបត្តិការជាតិ អន្តរជាតិ អស់លោក លោកស្រី សមាជិក សមាជិកា សរុបប្រមាណ៣០០នាក់។
គោលបំណង៖
១- ចែករំលែកវឌ្ឍនភាព នៃកម្មវិធីជាតិទាំងបី
២- ពិនិត្យមើល និងតម្រង់ទិស ស្តីពីផែនការសកម្មភាពសម្រាប់ខេត្តទាំង ០៧ ដើម្បីធានាថាគ្មានករណីចម្លងជំងឺគ្រុនចាញ់
ផ្លាស់សូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅក្នុងភូមិ (L១)
៣- គោលការណ៍ណែនាំ បង្ការការកកើតឡើងវិញ (PoR) ការចម្លងជំងឺគ្រុនចាញ់ផ្លាស់ស្នូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម (គ្រប់ខេត្ត)
៤- ការតាំងចិត្តរបស់ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ថ្នាក់ជាតិ និងថ្នាក់ខេត្តស្តីពីការលុបបំបាត់ជំងឺគ្រុនចាញ់
ប្រភេទផ្លាស់ស្នូដ្យូម ហ្វាល់ស៊ីប៉ារ៉ូមនៅ ឆ្នាំ២០២៣៕
.jpg)

|