header bk
សន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

សន្និបាត

បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤  

ពិសេស ជំហានឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥

ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ នៅឯសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប

_______________________

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្អារ ១១កើត-ព្រហស្បតិ៍ 

១៣កើតខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ នៅសណ្ឋាគារ​ អង្គរ​​ប៉ារ៉ាឌី ខេត្តសៀមរាប មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ 

ប៉ារ៉ាស៊ីតសាស្រ្ និងបាណកសាស្ត្រ(ម.គ.ច) បានរៀបចំអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤

ពិសេស ជំហានឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥ អង្គសន្និបាតនេះ ក៏មានការចូលរួមបើក ក្រោម

អធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ពិធីនេះ​​ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹក​នាំ និងសហការី មកពី បណ្តាក្រសួង

ពាក់ព័ន្ធ ស្ថាប័ននានា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ​និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ ម.គ.ច និងថ្នាក់

ក្រោមជាតិ ព្រមទាំងវត្តមានអង្គការដៃគូរនានា សរុប ២៦២នាក់។

 

ឯកឧត្តមវេជ្ជបណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ​ នឹករលឹក និងការកោតសរសើរដ៏ខ្ពង់ខ្ពស់ពីសំណាក់  

ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្កលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្

នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ រួមទាំងថ្នាក់ដឹកនាំរាជធានីខេត្ត ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តទាំងអស់ដែល

បានរួមគ្នាជួយគាំទ្រទាំងផ្នែករដ្ឋ​បាល បច្ចេកទេស និងហិរញ្ញវត្ថុនាពេលកន្លងមក ដល់គ្រប់កម្មវិធីរបស់ក្រសួងសុខាភិបាល ពិសេស

លើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ ទន្ទឹមគ្នានេះផងដែរ ឯកឧត្ដមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានផ្តាំផ្ញើសម្តែងនូវ

អំណរគុណនិងការវាយតំលៃខ្ពស់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារពិសេសថ្នាក់

ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់។

 

ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ ក្រសួងការពារជាតិបានផ្តល់ជូនប័ណ្ណសរសើរដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ា

ស៊ីតសាស្រ្ត និងបាណកសាស្ត្រ  និងថ្នាក់ដឹកនាំនៃ ម.គ.ច ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចជំនាញសុខាភិបាលប្រចាំឆ្នាំ២០២៣ 

សម្រេចបានលទ្ធផលល្អប្រសើរ ចំនួន១០រូប។  

    

អង្គសន្និបាតក៏មានគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និង

ជំងឺដង្កូវព្រូន នាឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ពិសេសជំហានឆ្ពោះទៅ កម្ពុជាគ្មានជំងឺគ្រុនចាញ់ ចងក្រងបទពិសោធន៏ពីការ

លុបបំបាត់ជំងឺគ្រុនចាញ់ ផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ដើម្បីសម្រេចអោយបាននូវគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ ត្រឹមឆ្នាំ២០២៥

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter