header bk
សិក្ខាសាលាស្តីពីការត្រួតពិនិត្យសមត្ថភាព ក្នុងការប្រើប្រាស់ មីក្រូទស្សន៍

 

សិក្ខាសាលាស្តីពីការត្រួតពិនិត្យសមត្ថភាព ក្នុងការប្រើប្រាស់ មីក្រូទស្សន៍ចំពោះមន្រ្តីមន្ទីរពិសោធន៍នៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកប្រចាំឆ្នាំ២០២១

ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយផ្នែកមន្ទីរពិសោធន៍

នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅ​​សណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ

សិក្ខាសាលានេះក៏មានការចូលរួមជាគណអធិបតីពីលោកសាស្រ្តាចារ្យ ឡឹក ឌីសូឡី អនុប្រធានម.គ.ច ក្រោមការឧបត្ថម្ភពីគម្រោង GFRAI3E

ដែលមានសិក្ខាកាមអញ្ជើញចូលរួមចំនួន៣០នាក់ មកពី១៥ខេត្ត ដែលជាសុទ្ធសឹងជាមន្រ្តីជំនាញបច្ចេកទេសមីក្រូទស្សន៍ជំងឺគ្រុនចាញ់។

សិក្ខាសាលាមានគោលបំណង៖

-             ផ្សព្វផ្សាយនូវលទ្ធផលការងារមន្ទីរពិសោធន៍ប្រចាំឆ្នាំ2021

-             ត្រួតពិនិត្យគុណភាព នៃការប្រើប្រាស់មីក្រូទស្សន៍ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់

-             ពង្រឹងនូវសមត្ថភាពអ្នកបច្ចេកទេសមីក្រូទស្សន៍ នៅតាមមន្ទីរពេទ្យ​​ដែលជាកត្តាសំខាន់ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យអស់ក្នុងឆ្នាំ២០២៥នាពេលខាងមុខ។

   

 

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter