header bk
Worl Malaria Day 2024

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តបានរៀបចំទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ

“លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស
ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់”

 

ខេត្តពោធិ៍សាត់៖ ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក

នៅក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់  ២៥ មេសា ២០២៤ ក្រោមប្រធានបទ

“លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់”។

 

ពិធីនេះដែរ ក៏មានការអញ្ជើញចូលជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងសុខា

ភិបាលតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍជាតិ និងអន្តរជាតិ មន្ទីរអង្គភាព នានា កងកម្លាំងប្រដាប់អាវុធគ្រប់កម្រិត

ប្រជាពលរដ្ឋនិងលោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្ស សរុបចំនួនប្រមាណ១០៣៣នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី

ហ៊ុន ម៉ាណែត​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺ

គ្រុនចាញ់ ក្រោមប្រធានបទ«លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»។

 

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានលើកឡើងទៀតថា ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ,សម្រាប់កម្ពុជាយើង បានប្រារព្ធធ្វើមុនមួយនេះ គឺបញ្ជាក់អំពីភាពបុរេសកម្មរបស់ប្រជាពលរដ្ឋ

និងភ្នាក់ងាររបស់យើង។ លើសពីនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ

ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

ចុងក្រោយ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ

មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់  ដែលបានចូលរួមយ៉ាងសស្រាក់សស្រាក់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ ពិសេសការទទួល

បានជោគជ័យ៣ឆ្នាំជាប់គ្នាមកនេះ ដែលកម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ ហើយឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បាន

កោតសរសើរដល់មណ្ឌលសុខភាពសំរោង ដែលបានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសផ្នែកសេវាកម្មផងដែរ។

 

 

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter