header bk
កិច្ចប្រជុំផ្ទាល់ប្រចាំត្រីមាសទី២​ ជាមួយមន្រ្តីបុគ្គលិកទាំងអស់

 ដោយមានការខកខានប្រជុំផ្ទាល់ ជាមួយមន្រ្តីបុគ្គលិកទាំងអស់ ជិត២ឆ្នាំកន្លងមកនេះ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទីព្រឹក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត 

បានបើកកិច្ចប្រជុំផ្ទាល់ប្រចាំត្រីមាសទី២ឡើងវិញ ជាមួយថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកទាំងអស់ ក្រោមអធិបតីភាពលោក ប្រធាន ម.គ.ច លោក លោកស្រីអនុប្រធាន។

 

 មុនកិច្ចប្រជុំនេះដែរ លោកប្រធានក៏បានសួរសុខទុក្ខ ដោយក្តីនឹករលឹក ដល់មន្ត្រីក្រោមឳវាទទាំងអស់ ដែលខកខានជួបសំណេះសំណាលផ្ទាល់ជាមួយគ្នាអស់រយះកាលជិត២ឆ្នាំ

កន្លងមកនេះ ហើយក៏មានការបង្ហាញខ្លួនពីសំណាក់មន្រ្តី បុគ្គលិកថ្មីៗ ចំនួន១១នាក់ផងដែរ។

 

 បន្ទាប់មកកិច្ចប្រជុំក៏បានដំណើរការទៅដូចការគ្រោងទុកតាមរបៀបវារៈដូចខាងក្រោម៖

១. ផ្សព្វផ្សាយលិខិត និងឯកសារផ្សេងៗ ព្រមទាំងបច្ចុប្បន្នភាព វឌ្ឍនភាព របស់ការិយាល័យរដ្ឋបាល

២. ដំណើរការអនុវត្តន៏ថវិកា និងបច្ចុប្បន្នភាពចំណូល-ចំណាយ របស់ការិយាល័យគណនេយ្យ

៣. បច្ចុប្បន្នភាព វឌ្ឍនភាព​របស់ការិយាល័យបច្ចេកទេស

៤. បញ្ហាផ្សេងៗ

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter