header bk
Site Map
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់
ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត
-----🙏🙏❤️🙏🙏-----
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០ នាទីព្រឹក នៅសាលប្រជុំជាន់ទី១ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់។
លោកប្រធានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) ព្រមទាំងសហការី បានអញ្ជើញជួបប្រជុំពិភាក្សាផ្ទាល់ជាមួយឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកការងារជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងលោកវេជ្ជ. តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការី។
ក្នុងកិច្ចប្រជុំពិភាក្សាផ្ទាល់នោះ លោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានពាំនាំការផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សួរសុខទុក្ខដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត និងលោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសុខាភិបាលខេត្ត។
កិច្ចប្រជុំពិភាក្សាផ្ទាល់រវាងលោកប្រធាន ម.គ.ច និងប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត គឺមានគោលបំណងដូចខាងក្រោម៖
១- បង្ហាញពីបច្ចុប្បន្នភាពការងារក្នុងឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។
២- ទិសដៅយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ (រយៈពេលខ្លី ប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមឆ្នាំ២០២៣ និងគ្រប់ប្រភេទត្រឹមឆ្នាំ ២០២៥)
៣- ការជំរុញនូវសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់របស់ខេត្ត
៤- ជំហ៊ានបន្ទាប់សម្រាប់ការងារលុបបំបាត់ជំងឺគ្រុនចាញ់
៥- ពង្រឹងការងារលុបបំបាត់ជំងឺគ្រុនចាញ់ ការងារជំងឺគ្រុនឈាម និងការងារជំងឺដង្កូវព្រូន។
 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter