header bk
អបអរសាទរ ដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលទទួលបាន ចំណាត់ថ្នាក់ grade A

                  អបអរសាទរ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់កម្រិត A ពីមូលនិធិសកល ក្នុងមហានុតំបន់ទន្លេមេគង្គ

                                                           លើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់

 

ជួសមុខថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) និងក្នុងនាមកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា សូមធ្វើការអបអរសាទរ នូវជោគជ័យថ្មីមួយទៀត ដែលប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់កម្រិត A (Grade A) ល្អជាងគេ ក្នុងចំណោមប្រទេសមហាអនុតំបន់ទន្លេមេគង្គ តាមរយៈការវាយតម្លៃដោយក្រុមការងារមូលនិធិសកលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សមិទ្ធិផលដ៏គួរឱ្យមោទនៈនេះ ម.គ.ច សូមកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ លើការអនុវត្តការងារកម្មវិធីគ្រុនចាញ់។ ក្នុងនាមប្រធាន ម.គ.ច ខ្ញុំសូមថ្លែងអំណរគុណជាអតិបរមា និងដោយក្តីគោរពខ្ពង់ខ្ពស់ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលជាអ្នកប្រឹក្សាតម្រង់ទិស ជាអ្នកអនុវត្ត ជាដៃគូអនុវត្ត ជាដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ អង្គការសហប្រជាជាតិ ទីប្រឹក្សារដ្ឋបាល-បច្ចេកទេស-ហិរញ្ញវត្ថុ ភ្នាក់ងារសុខាភិបាលស្ម័គ្រចិត្តភូមិ សមត្ថកិច្ច-អាជ្ញាធរមូលដ្ឋាន និងសហគមន៍ទាំងអស់ ពិសេសគណៈអភិបាល នៃអភិបាលខេត្ត-ស្រុក ដែលដឹកនាំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ថ្នាក់ដឹកនាំសុខាភិបាលថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តកម្មវិធីគ្រុនចាញ់ អន្តរក្រសួង-មន្ទីរពាក់ព័ន្ធ និងដៃគូនានា ដែលមិនបានរៀបរាប់អស់នាពេលនេះ និងដោយឡែក សូមជូនសេចក្តីគោរពដ៏ខ្ពង់ខ្ពស់នូវអំណរគុណនេះ យ៉ាងវិសេសវិសាលបំផុត ជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបន្តវេន ព្រមទាំងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រោមគតិបណ្ឌិតផ្តួចផ្តើមទស្សនៈវិស័យដ៏ថ្លៃថ្លាលើយុទ្ធសាស្រ្តជាតិដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបន្តវេនដឹកនាំរាជរដ្ឋាភិបាលអាណត្តិទិ៧ ដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត។

          កម្មវិធីជាតិប្រយុទ្ធនឹជំងឺគ្រុនចាញ់ សូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីជាតិនឹងទទួលបានការគាំទ្រចូលរួមប្រកបដោយវិសាលភាពរឹងមាំថែមទៀត ពីគ្រប់ប្រភព​ នូវកិច្ចសហការ កិច្ចសហប្រតិបត្តិការ និងការចូលរួមអនុវត្តដោយពេញលេញគ្រប់ជ្រុងជ្រោយសម្រាប់ធនធានប្រកបដោយប្រសិទ្ធភាព និងគុណភាពឈានសម្រេចគោលដៅផែនការយុទ្ធសាស្រ្តជាតិដោយជោគជ័យ៕

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter